Foreign Domestic Helpers' Corner Foreign Domestic Helpers' Corner

សារស្វាគមន៍

គេហទំព័រនេះផ្តល់ព័ត៌មានលម្អិត ដែលទាក់ទងនឹងការងាររបស់ស្រ្តីជំនួយការងារផ្ទះពីបរទេសដែលធ្វើការនៅហុងកុង (FDHs) ដូចជាគោលនយោបាយក្នុងការទទួលយកស្រ្តីជំនួយការងារផ្ទះមកហុងកុង ព្រមទាំងឯកសារបោះពុម្ព និងឯកសារសម្រាប់ផ្សព្វផ្សាយជាសាធារណៈដែលពាក់ព័ន្ធទៅនឹងសិទ្ធិ និងកាតព្វកិច្ចរបស់ស្រ្តីជំនួយការងារផ្ទះ និងនិយោជក ដោយយោងទៅតាមច្បាប់ការងារ និងកិច្ចសន្យាការងារស្តង់ដារសំរាប់ជួលស្រ្តីជំនួយការងារផ្ទះ មកពីបរទេសឱ្យធ្វើការ។ ទាំងស្រ្តីជំនួយការងារផ្ទះ មកពីបរទេស ទាំងនិយោជកគួរតែអានព័ត៌មាននេះ ដែលមាននៅលើគេហទំព័រនេះ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងទៀតមុនពេលចុះកិច្ចសន្យា រឺក្នុងកំឡុងពេលធ្វើការ។

រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុងមិនតម្រូវថានិយោជកត្រូវតែជ្រើសរើស ឬយកស្រ្តីជំនួយការងារផ្ទះពីបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសនោះឡើយ ប្រជាជនហុងកុងក៏អាចប្រើប្រាស់វិធីដែលសាមញ្ញជំនួសវិញ ក្នុងការយកស្រ្តីជំនួយការងារផ្ទះមកពីបរទេសឱ្យមកធ្វើការ។ ប្រទេសដែលបញ្ជូនស្រ្តីជំនួយការងារផ្ទះ មានបែបបទ លក្ខខណ្ឌក្នុងការបញ្ជូនខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ ស្រ្តីជំនួយការងារផ្ទះមកពីបរទេស ព្រមទាំងនិយោជកគួរតែអាន ផ្នែក ទំនាក់ទំនងជាមួយទីភ្នាក់ងារជ្រើសរើស ដើម្បីកត់ចំណាំ នៅពេលប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារ។ ពួកគេក៏អាចចុចលើ ការស្វែងរក ដែលមាននៅលើគេហទំព័រដើម្បីកំណត់អត្តសញ្ញាណរបស់ទីភ្នាក់ងារជ្រើសរើស ដែលមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតត្រឹមត្រូវនៅហុងកុង។

រាល់ចម្ងល់ ឬបញ្ហាដែលទាក់ទងនឹងលក្ខខ័ណ្ឌដែលអាចទទួលបានសិទ្ធ និងដំណើរការក្នុងការស្នើរសុំសម្រាប់ការងារជាស្រ្តីជំនួយការងារផ្ទះមកពីបរទេស សូមចូលទៅកាន់គេហទំព័ររបស់ នាយកដ្ឋានអន្តោរប្រវេសន៍។

ព័ត៌មានថ្មីៗ
    

គោលនយោបាយទូទៅ

រដ្ឋាភិបាលបានអនុញ្ញាតអោយមានការបញ្ជូនចូលនូវស្រ្តីជំនួយការងារផ្ទះមកពីបរទេសឱ្យធ្វើការ តាំងពីឆ្នាំ១៩៧០ ដើម្បីបំពេញនូវការខ្វះខាតនៃការជួលស្ត្រីជំនួយការងារផ្ទះពេញម៉ោងដែលរស់នៅក្នុងស្រុក។ ការរៀបចំនេះ គឺសមស្របទៅតាមគោលការណ៍មូលដ្ឋាននៃគោលនយោបាយការងាររបស់រដ្ឋាភិបាល ដែលចែងថាអ្នកធ្វើការក្នុងស្រុកគួរតែទទួលបានអាទិភាពក្នុងការធ្វើការងាររបស់ពួកគេ។ និយោជកអាចបញ្ជូនស្រ្តីជំនួយការងារផ្ទះពីបរទេសមកធ្វើការ ប្រសិនបើពួកគេពិបាករកស្រ្តីជំនួយការងារផ្ទះក្នុងស្រុក។

រដ្ឋាភិបាលបានដាក់ឱ្យអនុម័ត កិច្ចសន្យាការងារស្តង់ដារ (ទម្រង់លេខ ៤០៧) ដោយចែងថា កិច្ចសន្យានេះគឺដើម្បីការពារផលប្រយោជន៍របស់ស្រ្តីជំនួយការងារផ្ទះមកពីបរទេស និងនិយោជករបស់ពួកគេ។ កិច្ចសន្យាការងារស្តង់ដារ សម្រាប់ពក្យស្នើសុំទិដ្ឋាការឱ្យស្រ្តីជំនួយការងារផ្ទះមកពីបរទេស អាចរកបាននៅផ្នែកព័ត៌មាននិងទំនាក់ទំនងរបស់នាយកដ្ឋានអន្តោរប្រវេសន៍ ដែលស្ថិតនៅជាន់ទី២នៃអគារអន្តោរប្រវេសន៍ ផ្លូវ 7 Gloucester វ៉ានឆៃ ហុងកុង។

បន្ថែមពីលើការគាំពារដែលបានផ្ដល់ឱ្យទៅតាមច្បាប់ការងារ ស្ត្រីជំនួយការងារផ្ទះមកពីបរទេសក៏អាចទទួលការគាំពារលើសពីនេះ ដូចជាការស្នាក់នៅដោយឥតគិតថ្លៃ ការហូបចុកដោយឥតគិតថ្លៃ និងរបបថែទាំសុខភាពដោយឥតគិតថ្លៃពីនិយោជក ដូចដែលបានចែងនៅក្នុងកិច្ចសន្យាការងារស្តង់ដារ។ ស្ត្រីជំនួយការងារផ្ទះមកពីបរទេស និងនិយោជករបស់ពួកគេក៏អាចទទួលបាននូវសេវាកម្មផ្នែកប្រឹក្សាយោបល់ និងសេវាកម្មសម្របសម្រួលដោយឥតគិតថ្លៃ ដែលផ្ដល់ដោយនាយកដ្ឋានការងារ (សូមចុចទីនេះ សម្រាប់អាស័យដ្ឋាន និងលេខទំនាក់ទំនងរបស់ការិយាល័យផ្នែកទំនាក់ទំនងការងារនៃនាយកដ្ឋានការងារ) ក្នុងករណីមានជម្លោះកើតឡើង។ ប្រសិនបើមិនអាចដោះស្រាយបានតាមរយៈការសម្រុះសម្រួល បណ្ដឹងទាំងនោះនឹងត្រូវបញ្ជូនទៅតុលាការការងារ រឺក្រុមប្រឹក្សាវិនិច្ឆ័យរឿងក្តីដែលទាក់ទងនឹងការងារកម្រិតស្រាល ដើម្បីដោះស្រាយ។

ដើម្បីគាំពារនិយោជក ព្រមទាំងផ្ដល់ឱកាសការងារដល់អ្នកធ្វើការនៅក្នុងស្រុក ស្ត្រីជំនួយការងារផ្ទះមកពីបរទេសមិនអាចធ្វើការងារក្រៅម៉ោង រឺធ្វើការកន្លែងផ្សេងទៀត ដែលមិនដូចទៅនឹងអាស័យដ្ឋាន ទីកន្លែងរបស់និយោជកដែលមានចែងនៅក្នុងកិច្ចសន្យា។

ដើម្បីជាជំនួយឯកសារយោងរហ័ស ដែលទាក់ទងនឹងសិទ្ធិ និងកាតព្វកិច្ចរបស់និយោជក និងស្រ្តីជំនួយការងារផ្ទះមកពីបរទេស នាយកដ្ឋានការងារបានដាក់ចេញនូវ "សៀវភៅណែនាំដោយមានការអនុវត្តជាក់ស្ដែងសម្រាប់ការងាររបស់ស្រ្តីជំនួយការងារផ្ទះដែលបានជ្រើសរើសពីបរទេស - អ្វីដែលស្រ្តីជំនួយការងារផ្ទះមកពីបរទេស និងនិយោជករបស់ពួកគេគួរយល់ដឹង" ដែលឆ្លើយតបទៅនឹងសំនួរដែលបានសួរជាញឹកញាប់ដោយស្រ្តីជំនួយការងារផ្ទះមកពីបរទេស និងនិយោជក។ អ្នកក៏អាចចូលទៅកាន់ផ្នែក "ឯកសារសម្រាប់ផ្សព្វផ្សាយជាសាធារណៈ និងឯកសារបោះពុម្ពដែលពាក់ព័ន្ធ" សម្រាប់ឯកសារ និងព័ត៌មានបន្ថែមដែលទាក់ទងទៅនឹងសិទ្ធិនិងកាតព្វកិច្ចរបស់និយោជក និងស្រ្តីជំនួយការងារផ្ទះមកពីបរទេស ដែលយោងទៅតាមច្បាប់ការងារ និងកិច្ចសន្យាការងារស្តង់ដារ។

សម្រាប់សំនួរដែលត្រូវបានសួរញឹកញាប់ទាក់ទងនឹងផលប្រយោជន៍ ឬសិទ្ធិទៅតាមច្បាប់ និងតាមកិច្ចសន្យារបស់ស្ត្រីជំនួយការងារផ្ទះមកពីបរទេស សូមចុចនៅទីនេះ

វេបសាយដែលពាក់ព័ន្ធ និងបានភ្ជាប់មកជាមួយ៖ ការយកស្ត្រីជំនួយការងារផ្ទះមកពីបរទេស មកធ្វើការ


ប្រាក់ឈ្នួលអប្បបរមា (MAW)

ប្រាក់ឈ្នួលអប្បបរមា គឺជាការគាំពារក្នុងការផ្ដល់ចំនួនប្រាក់ឈ្នួលកុំឱ្យទាបជាងការកំណត់របស់រដ្ឋាភិបាលសម្រាប់ស្ត្រីជំនួយការងារផ្ទះមកពីបរទេស។ និយោជកត្រូវតែផ្តល់នូវប្រាក់ឈ្នួលដែលមិនតិចជាប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់នៅពេលដែលចុះកិច្ចសន្យា។ ការកំណត់នេះ គឺដើម្បីគាំពារស្ត្រីជំនួយការងារផ្ទះពី បរទេសទប់ស្កាត់នឹងការកេងប្រវ័ញ្ជលើពួកគេ និងដើម្បីគាំពារអ្នកធ្វើការនៅក្នុងស្រុកពីការប្រកួតប្រជែងជាមួយពលករដែលមកពីបរទេស និងទទួលប្រាក់ឈ្នួលទាប។ ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានត្រួតពិនិត្យឡើងវិញជាទៀតទាត់ដោយរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចទូទៅ និងស្ថានភាពការងារនៅហុងកុង។

ដោយមានប្រសិទ្ធិភាពចាប់ពី ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 MAW សម្រាប់ FDHsគឺ$4,870ក្នុងមួយខែដែលអាចអនុវត្តបានចំពោះកិច្ចសន្យាការងារដែលបានចុះហត្ថលេខានៅឬក្រោយថ្ងៃទី30 ខែកញ្ញា ឆ្នាំ 2023MAWពីមុនគឺ$4,730 ដែលអាចអនុវត្តបានចំពោះកិច្ចសន្យាដែលបានចុះហត្ថលេខានៅចន្លោះ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2022 ដល់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2023។


IMPORTANT MESSAGES

នាយកដ្ឋាន ការងារ មាន ការ ព្រួយ បារម្ភ យ៉ាង ខ្លាំង អំពី សុវត្ថិភាព របស់ អ្នក ជួយ ក្នុង ស្រុក បរទេស នៅ ពេល សម្អាត បង្អួច ខាង ក្រៅ 

នាយកដ្ឋាន ការងារ ( LD ) មាន ការ ព្រួយ បារម្ភ យ៉ាង ខ្លាំង អំពី គ្រោះ ថ្នាក់ ដ៏ ធ្ងន់ធ្ងរ ដែល បាន កើត ឡើង កាល ពី មុន នៅ ពេល ដែល អ្នក ជួយ ក្នុង ស្រុក បរទេស ( FDH ) កំពុង សម្អាត បង្អួច ខាង ក្រៅ ។ LD រំលឹក ដល់ និយោជក ថា លក្ខខណ្ឌ ទាំង ពីរ ខាង ក្រោម នេះ ត្រូវ តែ អនុវត្ត មុន នឹង តម្រូវ ឲ្យ FDH សម្អាត នៅ ខាង ក្រៅ បង្អួច ណា មួយ ដែល មិន មាន ទីតាំង នៅ លើ កម្រិត ដី ឬ នៅ ជាប់ នឹង រថ យន្ត ( ដែល វា ត្រូវ តែ មាន សុវត្ថិភាព សម ហេតុ ផល សម្រាប់ អ្នក ជួយ ធ្វើ ការ ) ឬ ផ្លូវ ដែក ទូទៅ ៖

1. បង្អួច ដែល ត្រូវ បាន សម្អាត ត្រូវ បាន បំពាក់ ដោយ ក្រឡា ចត្រង្គ ដែល ត្រូវ បាន ចាក់ សោ ឬ ធានា សុវត្ថិភាព ក្នុង របៀប ដែល រារាំង មិន ឲ្យ ក្រឡា ចត្រង្គ មិន ត្រូវ បាន បើក; ។ និង

2. គ្មាន ផ្នែក ណា មួយ នៃ រាង កាយ របស់ FDH លាត សន្ធឹង ហួស ពី របង បង្អួច លើក លែង តែ ដៃ ។

តម្រូវ ការ ខាង លើ នេះ ត្រូវ បាន បញ្ជាក់ យ៉ាង ច្បាស់ នៅ ក្នុង កិច្ច សន្យា ការងារ ស្តង់ដារ សម្រាប់ FDHs ដែល គួរ តែ អនុវត្ត ដោយ និយោជក និង FDHs ។ ប្រសិន បើ និយោជក ស្នើ សុំ FDH សម្អាត បង្អួច ខាង ក្រៅ ក្នុង ការ រំលោភ លើ កិច្ច សន្យា FDH គួរ តែ បដិសេធ សំណើ បែប នេះ ។ FDHs ក៏ អាច ស្វែង រក ជំនួយ ពី LD តាម រយៈ ខ្សែ ទូរស័ព្ទ FDH ដែល បាន ឧទ្ទិស នៅ ឆ្នាំ 2157 9537 ។

LD អំពាវនាវ ដល់ សមាជិក សាធារណៈ ណា មួយ ដែល បាន ឃើញ ភារកិច្ច សម្តែង FDH នៅ ក្នុង ស្ថាន ភាព មិន មាន សុវត្ថិភាព ( ឧ. ធ្វើ ការ ឬ ឈរ នៅ កម្ពស់ ដោយ គ្មាន ការ គាំទ្រ សុវត្ថិភាព ) ឬ ប្រឈម មុខ នឹង គ្រោះ ថ្នាក់ ភ្លាម ៗ ក្នុង ការ រាយ ការណ៍ អំពី បញ្ហា នេះ ទៅ ប៉ូលីស ភ្លាម ៗ ។

ការកើនឡើងនៃថ្ងៃឈប់សម្រាកតាមច្បាប់

ចាប់ ផ្តើម ពី ឆ្នាំ 2024 ថ្ងៃ សប្តាហ៍ ដំបូង បន្ទាប់ ពី ថ្ងៃ បុណ្យ ណូអែល នឹង ក្លាយ ជា ថ្ងៃ ឈប់ សម្រាក តាម ច្បាប់ ថ្មី មួយ ក្រោម បទ បញ្ញត្តិ ការងារ ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.labour.gov.hk/eng/news/EAO2021.htm