គោលនយោបាយទូទៅ
General Policy

រដ្ឋាភិបាលបានអនុញ្ញាតអោយមានការបញ្ជូនចូលនូវស្រ្តីជំនួយការងារផ្ទះមកពីបរទេសឱ្យធ្វើការ តាំងពីឆ្នាំ១៩៧០ ដើម្បីបំពេញនូវការខ្វះខាតនៃការជួលស្ត្រីជំនួយការងារផ្ទះពេញម៉ោងដែលរស់នៅក្នុងស្រុក។ ការរៀបចំនេះ គឺសមស្របទៅតាមគោលការណ៍មូលដ្ឋាននៃគោលនយោបាយការងាររបស់រដ្ឋាភិបាល ដែលចែងថាអ្នកធ្វើការក្នុងស្រុកគួរតែទទួលបានអាទិភាពក្នុងការធ្វើការងាររបស់ពួកគេ។ និយោជកអាចបញ្ជូនស្រ្តីជំនួយការងារផ្ទះពីបរទេសមកធ្វើការ ប្រសិនបើពួកគេពិបាករកស្រ្តីជំនួយការងារផ្ទះក្នុងស្រុក។

រដ្ឋាភិបាលបានដាក់ឱ្យអនុម័ត កិច្ចសន្យាការងារស្តង់ដារ (ទម្រង់លេខ ៤០៧) ដោយចែងថា កិច្ចសន្យានេះគឺដើម្បីការពារផលប្រយោជន៍របស់ស្រ្តីជំនួយការងារផ្ទះមកពីបរទេស និងនិយោជករបស់ពួកគេ។ កិច្ចសន្យាការងារស្តង់ដារ សម្រាប់ពក្យស្នើសុំទិដ្ឋាការឱ្យស្រ្តីជំនួយការងារផ្ទះមកពីបរទេស អាចរកបាននៅផ្នែកព័ត៌មាននិងទំនាក់ទំនងរបស់នាយកដ្ឋានអន្តោរប្រវេសន៍ ដែលស្ថិតនៅជាន់ទី២នៃអគារអន្តោរប្រវេសន៍ ផ្លូវ 7 Gloucester វ៉ានឆៃ ហុងកុង។

ដើម្បីជាជំនួយឯកសារយោងរហ័ស ដែលទាក់ទងនឹងសិទ្ធិ និងកាតព្វកិច្ចរបស់និយោជក និងស្រ្តីជំនួយការងារផ្ទះមកពីបរទេស នាយកដ្ឋានការងារបានដាក់ចេញនូវ "សៀវភៅណែនាំដោយមានការអនុវត្តជាក់ស្ដែងសម្រាប់ការងាររបស់ស្រ្តីជំនួយការងារផ្ទះដែលបានជ្រើសរើសពីបរទេស - អ្វីដែលស្រ្តីជំនួយការងារផ្ទះមកពីបរទេស និងនិយោជករបស់ពួកគេគួរយល់ដឹង" ដែលឆ្លើយតបទៅនឹងសំនួរដែលបានសួរជាញឹកញាប់ដោយស្រ្តីជំនួយការងារផ្ទះមកពីបរទេស និងនិយោជក។ អ្នកក៏អាចចូលទៅកាន់ផ្នែក "ឯកសារសម្រាប់ផ្សព្វផ្សាយជាសាធារណៈ និងឯកសារបោះពុម្ពដែលពាក់ព័ន្ធ" សម្រាប់ឯកសារ និងព័ត៌មានបន្ថែមដែលទាក់ទងទៅនឹងសិទ្ធិនិងកាតព្វកិច្ចរបស់និយោជក និងស្រ្តីជំនួយការងារផ្ទះមកពីបរទេស ដែលយោងទៅតាមច្បាប់ការងារ និងកិច្ចសន្យាការងារស្តង់ដារ។

គោលនយោបាយទូទៅ

បន្ថែមពីលើការគាំពារដែលបានផ្ដល់ឱ្យទៅតាមច្បាប់ការងារ ស្ត្រីជំនួយការងារផ្ទះមកពីបរទេសក៏អាចទទួលការគាំពារលើសពីនេះ ដូចជាការស្នាក់នៅដោយឥតគិតថ្លៃ ការហូបចុកដោយឥតគិតថ្លៃ និងរបបថែទាំសុខភាពដោយឥតគិតថ្លៃពីនិយោជក ដូចដែលបានចែងនៅក្នុងកិច្ចសន្យាការងារស្តង់ដារ។ ស្ត្រីជំនួយការងារផ្ទះមកពីបរទេស និងនិយោជករបស់ពួកគេក៏អាចទទួលបាននូវសេវាកម្មផ្នែកប្រឹក្សាយោបល់ និងសេវាកម្មសម្របសម្រួលដោយឥតគិតថ្លៃ ដែលផ្ដល់ដោយនាយកដ្ឋានការងារ (សូមចុចទីនេះ សម្រាប់អាស័យដ្ឋាន និងលេខទំនាក់ទំនងរបស់ការិយាល័យផ្នែកទំនាក់ទំនងការងារនៃនាយកដ្ឋានការងារ) ក្នុងករណីមានជម្លោះកើតឡើង។ ប្រសិនបើមិនអាចដោះស្រាយបានតាមរយៈការសម្រុះសម្រួល បណ្ដឹងទាំងនោះនឹងត្រូវបញ្ជូនទៅតុលាការការងារ រឺក្រុមប្រឹក្សាវិនិច្ឆ័យរឿងក្តីដែលទាក់ទងនឹងការងារកម្រិតស្រាល ដើម្បីដោះស្រាយ។

ដើម្បីគាំពារនិយោជក ព្រមទាំងផ្ដល់ឱកាសការងារដល់អ្នកធ្វើការនៅក្នុងស្រុក ស្ត្រីជំនួយការងារផ្ទះមកពីបរទេសមិនអាចធ្វើការងារក្រៅម៉ោង រឺធ្វើការកន្លែងផ្សេងទៀត ដែលមិនដូចទៅនឹងអាស័យដ្ឋាន ទីកន្លែងរបស់និយោជកដែលមានចែងនៅក្នុងកិច្ចសន្យា។

សម្រាប់សំនួរដែលត្រូវបានសួរញឹកញាប់ទាក់ទងនឹងផលប្រយោជន៍ ឬសិទ្ធិទៅតាមច្បាប់ និងតាមកិច្ចសន្យារបស់ស្ត្រីជំនួយការងារផ្ទះមកពីបរទេស សូមចុចនៅទីនេះ

វេបសាយដែលពាក់ព័ន្ធ និងបានភ្ជាប់មកជាមួយ៖ ការយកស្ត្រីជំនួយការងារផ្ទះមកពីបរទេស មកធ្វើការ


ប្រាក់ឈ្នួលអប្បបរមា (MAW)

ប្រាក់ឈ្នួលអប្បបរមា គឺជាការគាំពារក្នុងការផ្ដល់ចំនួនប្រាក់ឈ្នួលកុំឱ្យទាបជាងការកំណត់របស់រដ្ឋាភិបាលសម្រាប់ស្ត្រីជំនួយការងារផ្ទះមកពីបរទេស។ និយោជកត្រូវតែផ្តល់នូវប្រាក់ឈ្នួលដែលមិនតិចជាប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់នៅពេលដែលចុះកិច្ចសន្យា។ ការកំណត់នេះ គឺដើម្បីគាំពារស្ត្រីជំនួយការងារផ្ទះពី បរទេសទប់ស្កាត់នឹងការកេងប្រវ័ញ្ជលើពួកគេ និងដើម្បីគាំពារអ្នកធ្វើការនៅក្នុងស្រុកពីការប្រកួតប្រជែងជាមួយពលករដែលមកពីបរទេស និងទទួលប្រាក់ឈ្នួលទាប។ ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានត្រួតពិនិត្យឡើងវិញជាទៀតទាត់ដោយរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចទូទៅ និងស្ថានភាពការងារនៅហុងកុង។

ដោយមានប្រសិទ្ធិភាពចាប់ពី ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 MAW សម្រាប់ FDHsគឺ$4,870ក្នុងមួយខែដែលអាចអនុវត្តបានចំពោះកិច្ចសន្យាការងារដែលបានចុះហត្ថលេខានៅឬក្រោយថ្ងៃទី30 ខែកញ្ញា ឆ្នាំ 2023MAWពីមុនគឺ$4,730 ដែលអាចអនុវត្តបានចំពោះកិច្ចសន្យាដែលបានចុះហត្ថលេខានៅចន្លោះ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2022 ដល់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2023។